ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានពាំនាំនូវអនុសាសន៍ផ្តាំផ្ញើសំខាន់ៗ និងបានប្រគល់ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនគណៈកម្មការនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើម្បីគាំទ្រដល់ការរៀបចំកម្មវិធីតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៩ ក្រោមប្រធានបទ “អនុស្សាវរីយ៍” នៅទីស្ដីការក្រសួង។

ការរៀបចំកម្មវិធីតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៩នេះ គឺដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងអភិរក្សសិល្បៈវប្បធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងបន្ថែមដល់និស្សិត និងអ្នកចូលរួមក្នុងកម្មវិធី។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។