កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១ និងឆ្លងរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅបណ្ដាមន្ទីររាជធានី ខេត្តទាំងប្រាំមួយ ក្រោមអធិបតីភាព ឯកឧត្តម ហេង ចាន់ឌី
ទីស្ដីការក្រសួង៖ នារសៀល ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១ និងឆ្លងរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅបណ្ដាមន្ទីររាជធានី ខេត្តទាំងប្រាំមួយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច លោក ប៊ូ បូរិន អគ្គនាយករង លោក នង បេឡាសម្បត្តិ ប្រធាននាយកដ្ឋានអធិការកិច្ចទី១ លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី ជា