ឯកឧត្តមរដ្ឋលេខាធិការ ចាប សុថារិទ្ធ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
រសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ នៅទីស្តីការក្រសួងអធិការកិច្ច។