ឯកឧត្ដម ឆេង សារឿន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ២ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីសិក្ខាកាមជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

|

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈអធិការកិច្ចដល់មន្ត្រីសិក្ខាកាម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនស្ថាប័ន។ នៅក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រីសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សា និងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ។

រាជធានីភ្នំពេញ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕

សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម

https://www.facebook.com/share/p/19H2iYDxF9

អត្ថបទទាក់ទង