កិច្ចប្រជុំលេីកដំបូង របស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអធិការកិច្ច
រសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រជុំលេីកដំបូង របស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច ដេីម្បីប្រកាសសមាសភាពក្រុមការងារ តួនាទី ភារកិច្ច និងលេីកទិសដៅការងារត្រូវអនុវត្តបន្ត តាមការណែនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងស្របតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួងអធិការកិច្ច។
![](https://inspection.gov.kh/wp-content/uploads/2024/01/F2-1024x792.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/01/F5-1024x768.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/01/F3-1024x768.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/01/F4-1024x768.jpg)