ឯកឧត្តម ប៉ែន ច័ន្ទសុខរិន រដ្ឋលេខាធិការក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»
ឯកឧត្តម ប៉ែន ច័ន្ទសុខរិន រដ្ឋលេខាធិការក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងអធិការកិច្ច សរុបចំនួន ២២០ រូប នៅទីស្តីការក្រសួងអធិការកិច្ច។
ការរៀបចំពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ និងជំងឺរាតត្បាតនៅក្នុងសហគមន៍ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រូវបានដាក់ឱ្យផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹងកាន់តែជ្រូតជ្រាប និងជំរុញការចូលរួមគាំទ្រអនុវត្តឱ្យទទួលបានជោគជ័យ។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៕











