លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា
រាជធានីភ្នំពេញ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានដោះស្រាយបណ្តឹង ទីប្រឹក្សាក្រសួង នាយករងនិងមន្រ្តីខុទ្ទកាល័យ ប្រធាននាយកដ្ឋានដោះស្រាយបណ្តឹង និងក្រុមជំនួយការច្បាប់។

















