ឯកឧត្តម ស៊ឹម ស៊ូយុង ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ និងឯកឧត្តម ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទនៃនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រា
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ – ឯកឧត្តម ស៊ឹម ស៊ូយុង ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ និងឯកឧត្តម ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទនៃនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ ដោយមានការចូលរួមពីឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តម សោម បូរ៉ាន អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង និងឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ។













