កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១

|

នារសៀល ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង លោក នង បេឡាសម្បត្តិ ប្រធាននាយកដ្ឋានអធិការកិច្ចទី១ លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាមន្ដ្រីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី១ នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អគារD ជាន់ទី៦ នៃទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង