លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស សរុបចំនួន ៤៦៤នាក់ (ស្រី២៩៦នាក់)
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស សរុបចំនួន ៤៦៤នាក់ (ស្រី២៩៦នាក់) ស្ថិតនៅសាលាស្រុកកោះញែក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី ឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងតំណាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឆ្លើយបំភ្លឺ ជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់បទពិសោធជាក់ស្តែងដោយ ឯកឧត្តម ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងតំណាងស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងគោលបំណងពង្រឹងការយល់ដឹង ការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបន្តរួមគ្នាជាកម្លាំងចលករប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ខេត្តមណ្ឌលគិរី៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៕








