លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅស្រុករវៀង ខេត្តព្រះវិហារ

|

ព្រះវិហារ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅ ឃុំរមណី និងឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម មិន ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក ធួន សេងកេង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះវិហារ លោកអភិបាល នៃគណៈអភិបាលស្រុករវៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៦២ នាក់ (ស្ត្រី ចំនួន ៩៦ នាក់) ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ១០០ ដោយសំណូមពរខ្លះមានលក្ខណៈស្ទួនគ្នា និងដូចគ្នា ក្នុងនោះចម្រាញ់បាន ៣២ សំណូមពរ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ នៅសាលាស្រុករវៀង ខេត្តព្រះវិហារ។

អត្ថបទទាក់ទង