គណៈប្រតិភូអធិការកិច្ច ចូលរួមកិច្ចប្រជុំបើកការងារចុះធ្វើអធិការកិច្ចនៅខេត្តរតនគីរី
ខេត្តរតនគីរី ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូអធិការកិច្ច ចូលរួមកិច្ចប្រជុំបើកការងារចុះធ្វើអធិការកិច្ចនៅខេត្តរតនគីរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោក លោកស្រីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ។