ឯកឧត្តមរដ្ឋលេខាធិការ ឆេង សារឿន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ – ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ច ពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងការជំរុញ និងពង្រឹងការងារអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារចំពោះកិច្ច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក ដែលជាសមាជិកនៃក្រុមការងារចំពោះកិច្ច។








