លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី៥
លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី៥ ដើម្បីពិនិត្យរបាយការណ៍កិច្ចប្រជុំគណៈកម្មាការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពលើកទី១ ពិនិត្យសេចក្តីព្រាងជំហរកម្ពុជាសម្រាប់កិច្ចប្រជុំ COP31-UNFCCC និង COP17- UNCBD និងពិនិត្យសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅទីស្ដីការក្រសួងបរិស្ថាន។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៕






