ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ការប្រមូលធាតុចូលលើសេចក្តីគ្រោងថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល ២០២៧-២០២៩ របស់មន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំង២៥»
ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ការប្រមូលធាតុចូលលើសេចក្តីគ្រោងថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល ២០២៧-២០២៩ របស់មន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំង២៥» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញរបស់ក្រសួងអធិការកិច្ច និងប្រធានមន្ទីរអធិការកិច្ចរាជធានី-ខេត្ត នៅទីស្ដីការក្រសួង។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងគម្រោងថវិកា និងផែនការយុទ្ធសាស្ត្រថវិកា និងការកំណត់សូចនាករសមិទ្ធកម្មរបស់បណ្តាមន្ទីរក្រោមឱវាទក្រសួង ដើម្បីធានាឱ្យបាននូវសុក្រឹតភាព និងភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៕









