វេទិកាសាធារណៈស្តីពី ការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ ឃុំ ចុងដូង ស្រុុក បារាយណ៍ ខេត្តកំពង់ធំ

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅ ឃុំចុងដូង ស្រុុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម ងួន រាសី អភិ បាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោកអភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ១៩៣ នាក់ (ស្ត្រី ចំនួន ៧៦ នាក់) ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរនិងសំណូមពរពីប្រជាពលរដ្ឋ សរុបចំនួន ១៨ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ។

កម្មវិធីវេទិកាសាធារណៈថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ក្នុងនាមក្រសួងអធិការកិច្ចសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណៈ នេះឡើង ប្រព្រឹត្តទៅដោយរលូន និងភាពសកម្ម

នាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅ សាលាឃុំ ចុងដូង ស្រុុក បារាយណ៍ ខេត្តកំពង់ធំ៕

អត្ថបទទាក់ទង