ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនស្រលាញ់សន្តិភាព ប្រជាពលរដ្ឋ សិស្សានុសិស្ស វិទ្យាល័យ
ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច និង ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានការអមដំណើរពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពត រួមសហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន និងអាជ្ញាធរខេត្តកំពត បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យជាសុីមអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី លោកអភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ លោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ ប្រជាពលរដ្ឋ និងភាគច្រើនជាសិស្សានុសិស្ស សរុបចំនួន ៣៩៦នាក់ (ស្ត្រី ចំនួន ១៣៨នាក់) ព្រមទាំងបានយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ជាពិសេសការឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ យ៉ាងក្បោះក្បាយគ្រប់សំណួរ។
កម្មវិធីផ្សព្វផ្សាយច្បាប់ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលេីកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។