ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអញ្ជើញសាកសួរសុខទុក្ខ លោក ណុប រីណា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ រួមជាមួយឯកឧត្តម អួន ម៉េងឈាន់ និងលោក នាក់ សុខា ព្រមទាំងមន្ត្រី នៃនាយកដ្ឋានអធិការកិច្ចទី២ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកថវិការបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចំនួន ២លានរៀល ទៅប្រគល់ជូន លោក ណុប រីណា អនុប្រធានការិយាល័យទំនាក់ទំនងនិងធ្វើអធិការកិច្ចឡើងវិញ នៃនាយកដ្ឋានអធិការកិច្ចទី២ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕