ឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមបើកកិច្ចប្រជុំជាមួយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី

|

ឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមបើកកិច្ចប្រជុំជាមួយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី នៃគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) ក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការងាររៀបចំការកំណត់ និងការពិពណ៌មុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណ:របស់ក្រសួងអធិការកិច្ច និងក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី នៃគណៈកម្មាធិការប្រតិបត្តិនៃ (គ.វ.រ.) ក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង