លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

|

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដោយមានការចូលរួមពី លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៅក្នុងនាយកដ្ឋាន សរុបចំនួន ៤១ រូប (ស្រ្តី១៤រូប) នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច។

កិច្ចប្រជុំបូកសរុបលទ្ធផលនេះ បានស្តាប់សេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងាររបស់នាយកដ្ឋានទាំងពីរ រួមមានចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារ ព្រមទាំងមតិយោបល់ផ្សេងៗរបស់អង្គប្រជុំ។ លោកជំទាវរដ្ឋលេខាធិការក៏បានផ្សព្វផ្សាយ «លទ្ធផលកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់» និងបានស្នើឱ្យគ្រប់ផ្នែកគ្រប់ថ្នាក់ត្រៀមលក្ខណៈដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត។

អត្ថបទទាក់ទង