កិច្ចប្រជុំពិនិត្យពីវឌ្ឌ្ឍភាពការងារក្នុងនាយកដ្ឋានអធិការកិច្ចទី២ ប្រចាំសប្តាហ៍ទី១ នៃខែមករា និងពិនិត្យទឹសដៅភារកិច្ចសម្រាប់សប្តាហ៍ខាងមុខ
ព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ទទួលជួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើវិស័យអធិការកិច្ចទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឌ្ឍភាពការងារក្នុងនាយកដ្ឋានអធិការកិច្ចទី២ ប្រចាំសប្តាហ៍ទី១ នៃខែមករា និងពិនិត្យទឹសដៅភារកិច្ចសម្រាប់សប្តាហ៍ខាងមុខ ពិសេសផ្សព្វផ្សាយស្មារតីប្រជុំថ្នាក់ដឹកនាំ ប្រចាំសប្តាហ៍ កាលពីថ្ងៃទី៥ ខែមករា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។