លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញ​ជា​អធិបតីភាព​ក្នុងកម្មវិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ និង អនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ)

ទីស្ដីការក្រសួងអធិការកិច្ច៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញ​ជា​អធិបតីភាព​ក្នុងកម្មវិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ និង អនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី លោកស្រី សេងផល ដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី លោក ជីន ចន ប្រធានផ្នែកនីតិកម្ម នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោកស្រី ប៉ោក សាវ៉េន អនុប្រធានផ្នែកនីតិកម្ម នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្តី និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការនៃក្រសួងអធិការកិច្ច ចំនួន ២៣១នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

អត្ថបទទាក់ទង