គណៈប្រតភូក្រសួងអធិការកិច្ច ជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ២០៥គ្រួសារ ដែលបានដាក់ពាក្យសុំអន្តរាគមន៍ចូលក្រសួងអធិការកិច្ច ពាក់ព័ន្ធនឹងដីទំហំ៥០ហិកតា ៤១ អា ២៧ សង្ទីអា
ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំគណៈប្រតភូក្រសួងអធិការកិច្ច ជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ២០៥គ្រួសារ ដែលបានដាក់ពាក្យសុំអន្តរាគមន៍ចូលក្រសួងអធិការកិច្ច ពាក់ព័ន្ធនឹងដីទំហំ៥០ហិកតា ៤១ អា ២៧ សង្ទីអា ស្ថិតនៅភូមិតិក្ខបញ្ញោ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។