កិច្ចប្រជុំថ្នាក់ដឹកនាំនាយកដ្ឋានអធិការកិច្ចទី២ ដើម្បីរៀបចំបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ក្របខណ្ឌផ្ទៃក្នុងរបស់នាយកដ្ឋាន ក្រោមយុទ្ធសាស្ត្រអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ
ទីស្ដីការក្រសួង នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់នាយកដ្ឋានអធិការកិច្ចទី២ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដើម្បីរៀបចំបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ក្របខណ្ឌផ្ទៃក្នុង នៃនាយកដ្ឋាន។
ទន្ទឹមនឹងការចែករំលែកបទពិសោធន៍ពីឯកឧត្តម ឈួរ រស្មីឬទ្ធិ រួចមក ឯកឧត្តម ណុប ចាន់ណារិន្ទ បានប្រគល់ភារកិច្ចជូនលោក នាក់ សុខា ប្រធាននាយកដ្ឋាន និងលោក ខៀវ តាល់ អនុប្រធាននាយកដ្ឋានដឹកនាំបន្ត ដើម្បីចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយជាដំណាក់កាលនីមួយៗ លើការងារធ្វើអធិការកិច្ច។
ជាមួយគ្នានេះ ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ បានសុំឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន ដែលមានសមត្ថភាព និងសម្បូរដោយបទពិសោធន៍ជួយចែករំលែកដល់មន្ត្រី ក្រោមយុទ្ធសាស្ត្រអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។