គណៈប្រតិភូអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំបើកការងារចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម យី ម៉ៅ
ព្រឹកថ្ងៃសុក្រ ៣កើត ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូអធិការកិច្ច ចូលរួមកិច្ចប្រជុំបើកការងារចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ត្រីស្នងការរង ចាន់ ណារិន្ទ តំណាងឯកឧត្តមស្នងការ និង លោក លោកស្រី ប្រធានតាមបណ្តាផែននានាក្នុងស្នងការដ្ឋានផងដែរ៕