ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យយុទ្ធសាស្រ្ត «ព៤ជ៤» ដើម្បីជំរុញឱ្យក្រុមជំនួយការពិនិត្យផែនការសកម្មភាពព៤ជ៤ទៅនឹងផែនការថវិកា និងផែនការជាតិអធិការកិច្ចរបស់អនុក្រុមនីមួយៗ និងពិនិត្យលើផែនការសកម្មភាព «ព៤ជ៤» ដែលមានកំណត់ក្នុងសេចក្ដីសម្រេចលេខ ០០៧/២៥ អធក.ស.ស.រ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង។


















