កិច្ចប្រជុំណែនាំគណៈប្រតិភូអធិការកិច្ច ដែលត្រូវចុះធ្វេីអធិការកិច្ចនៅតាមបណ្តារាជធានី ខេត្តចំនួន ០៤ ដឹកនាំដោយ លោកជំទាវ វង់ មយូរា និងឯកឧត្តម ហេង ចាន់ឌី
រសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំគណៈប្រតិភូអធិការកិច្ច ដែលត្រូវចុះធ្វេីអធិការកិច្ចនៅតាមបណ្តារាជធានី ខេត្តចំនួន ០៤ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈប្រតិភូអធិការកិច្ចទាំងអស់ នាទីស្តីការក្រសួងអធិការកិច្ច៕