លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់យុវជនសិស្សានុសិស្ស សរុប ៣៦៩នាក់ (ស្រី ២២៧នាក់) ស្ថិតនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនស្ពឺ ស្រុកចំការលើ
ខេត្តកំពង់ចាម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់យុវជនសិស្សានុសិស្ស សរុប ៣៦៩នាក់ (ស្រី ២២៧នាក់) ស្ថិតនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនស្ពឺ ស្រុកចំការលើ ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម និងមានការចូលរួមឆ្លើយបំភ្លឺជូនអង្គពិធីពីមន្ដ្រីជំនាញមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងតំណាងស្នងការនគរបាលខេត្តកំពង់ចាមផងដែរ។










