ពិធីបើកវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ៖ «សវនកម្មលើសមិទ្ធកម្ម» នៅ iCISA នៃសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចំនួន ២០រូប ចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី«សវនកម្មលើសមិទ្ធកម្ម» ក្រោមអធិបតីភាព លោកជំទាវ GEETA MENON អគ្គសវនក និងជានាយករងផ្នែកគ្រប់គ្រងថវិកា នៃសាធារណរដ្ឋឥណ្ឌា វគ្គបណ្ដុះបណ្ដាលនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ដោយក្នុងពិធីបើកវគ្គនេះ មានការអញ្ជើញចូលរួមពី លោកស្រី KEERTI TEWARI នាយកមជ្ឈមណ្ឌល iCISA នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋឥណ្ឌា៕

អត្ថបទទាក់ទង