ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរិទ្ធិ យុវជនកាកបាតក្រហម ប្រជាពលរដ្ឋ និងសិស្សានុសិស្ស

|

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងអធិការកិច្ច និងមន្ទីរទ.រ.ព.អខេត្តព្រះសីហនុ រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងអាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថិតក្នុងបរិវេណសាលាបច្ចេកទេសដុនបូស្កូព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោកស្រីអភិបាលរងក្រុងព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមការងារ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ កាកបាទក្រហម ប្រជាពលរដ្ឋ សិស្សានុសិស្សសរុប ៣០៦នាក់ (ស្ត្រី ៦៧នាក់) ដោយមានការយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក​ សមាជិកា​ ជាពិសេសការឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់​ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ​ យ៉ាងក្បោះក្បាយគ្រប់សំណួរ។

អត្ថបទទាក់ទង