លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយសិក្ខាកាម ដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម
ទីស្តីការក្រសួង៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយសិក្ខាកាម ដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម រយៈពេល១៥ថ្ងៃ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ។