កិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច
រសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង លឹមទ្រី ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងក្រុមជំនួយការច្បាប់ នាទីស្តីការក្រសួងអធិការកិច្ច។