កិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងអធិការកិច្ច ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំរបាយការណ៍ស្តីពីការអនុវត្តប្រព័ន្ធលេីកទឹកចិត្តមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់ក្រសួងអធិការកិច្ច
ទីស្តីការក្រសួងអធិការកិច្ច៖ រសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋមន្ត្រីស្តីទីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំរបាយការណ៍ស្តីពីការអនុវត្តប្រព័ន្ធលេីកទឹកចិត្តមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់ក្រសួងអធិការកិច្ច ដែលមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារទាំអស់។