លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន៣លេីក ដេីម្បីពិនិត្យនិងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង

|

រាជធានីភ្នំពេញ – លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន៣លេីក ដេីម្បីពិនិត្យនិងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង ក្នុងនោះលេីកទី១ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លេីកទី២ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ និងលេីកទី៣ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋានទាំង៣ចំណុះអគ្គនាយកដ្ឋានបណ្តឹង ថ្នាក់ដឹកនាំពាក់ព័ន្ធ អគ្គនាយកស្តីទី ទីប្រឹក្សា នាយករងនិងមន្រ្តីខុទ្ទកាល័យ ថ្នាក់ដឹកនាំនាយកដ្ឋាន និងក្រុមជំនួយការច្បាប់។ អង្គប្រជុំ បានឯកភាពលេីខ្លឹមសារនៃសេចក្តីព្រាង និងត្រៀមដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង។

អត្ថបទទាក់ទង