ឯកឧត្តម លីវ សុភក្ត្រា និងឯកឧត្តម មួន ឌីណា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាលើការងារតាមដានការអនុវត្តច្បាប់ ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត

|

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លីវ សុភក្ត្រា និងឯកឧត្តម មួន ឌីណា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាលើការងារតាមដានការអនុវត្តច្បាប់ ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តមអគ្គនាយករង ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ប្រធានមន្ទីរ និងមន្ត្រីមកពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្តទាំង២៥ សរុបចំនួន ១២៧នាក់ នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

នៅក្នុងពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងការអនុវត្តតួនាទីភារកិច្ចរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច រាជធានី-ខេត្ត ពាក់ព័ន្ធសកម្មភាពការងារ បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅការងារបន្ត លើការងារតាមដានការអនុវត្តច្បាប់ ដើម្បីជាមូលដ្ឋានសម្រាប់ប្រមូលធាតុចូលនូវបញ្ហាទាំងអស់នោះ រួចហើយដាក់ចេញនូវវិធានការ​ឱ្យ​អនុវត្តលើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យ​កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

នាឱកាសនោះដែរថ្នាក់ដឹកនាំទទួលលើការងារនាយកដ្ឋានតាមដានការអនុវត្តច្បាប់បានផ្តល់ជូនកុំព្យូទ័រ Laptop ចំនួន៣ គ្រឿង ដល់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ សម្រាប់ប្រើប្រាស់ការងារក្នុងនាយកដ្ឋានផងដែរ៕

អត្ថបទទាក់ទង