ឯកឧត្តមរដ្ឋលេខាធិការ ចាន់ កុលបុត្រ អញ្ជើញដឹកនាំគណៈប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដើម្បីចុះធ្វើសវនកម្ម លើការងារ សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារទូទៅ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកណ្តាល
ព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៤ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដើម្បីចុះធ្វើសវនកម្ម លើការងារ សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារទូទៅ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកណ្តាល ក្នុងការិយបរិច្ឆេទឆ្នាំ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពី លោក គា ប៊ុនថន ប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់។