កិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

|

ព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីរាយការណ៍អំពីបច្ចុប្បន្នភាពការងារទាំងពីរនាយកដ្ឋាន ការចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចការចំពោះមុខ (ត្រៀមខ្លួនចូលរួមសន្និបាតក្រសួងឱ្យបានគ្រប់ៗរូប ប្រកបដោយការគោរពវិន័យ និងសាមគ្គីភាព) និងទិសដៅបន្តនៃការងារ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន និងប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបចំនួន ៣៨ រូប ស្រី ១០ រូប នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង