កិច្ចប្រជុំប្រចាំខែមករា តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋាន អប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា
ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃសុក្រ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីរាយការណ៍អំពីបច្ចុប្បន្នភាពការងារ ការចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចការចំពោះមុខ (ពង្រឹងរបៀបរបបការងារ និងការងារសតិអារម្មណ៍) និងទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន និងប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ ចំនួន ២៣រូប ស្ត្រី ៩រូប និងនាយកដ្ឋាទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ចំនួន ២១រូប ស្រ្ដី ៨រូប។