លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន២លេីក ដេីម្បីពិនិត្យនិងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

|

រាជធានីភ្នំពេញ – លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន២លេីក ដេីម្បីពិនិត្យនិងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្នុងនោះលេីកទី១ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ និងលេីកទី២ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម អគ្គនាយកស្តីទី អគ្គនាយករង ទីប្រឹក្សា នាយករងនិងមន្រ្តីខុទ្ទកាល័យ ថ្នាក់ដឹកនាំនាយកដ្ឋាន និងក្រុមជំនួយការច្បាប់។ កិច្ចប្រជុំ បានឯកភាពលេីខ្លឹមសារនៃសេចក្តីព្រាង និងត្រៀមដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង។

អង្គប្រជុំ បានឯកភាពលេីខ្លឹមសារនៃរចនាម្ព័ន្ធ មុខងារ និង ភារកិច្ច ការិយាល័យចំណុះនាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានគោលនយោបាយ ផែនការ និងស្ថិតិ។ អង្គប្រជុំនឹងបន្តកិច្ចពិភាក្សាលេីរចនាសម្ព័ន្ធ មុខងារ និងភារកិច្ច ការិយាល័យចំណុះ នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋាននីតិកម្ម និងនាយកដ្ឋានបរិវត្តកម្មឌីជីថល។

អត្ថបទទាក់ទង