កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា របស់នាយកដ្ឋានអធិការកិច្ចទី៣ ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ឆេង សារឿន
ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនំាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា របស់នាយកដ្ឋានអធិការកិច្ចទី៣ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១.ផែនការអភិវឌ្ឍ ៤ចំណុច របស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការដឹកនាំក្រសួង, ២.ផ្សព្វផ្សាយលទ្ធផលនៃការប្រជុំថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤, ៣.លទ្ធផលបូកសរុបការងារចុះធ្វើអធិការកិច្ចតាមបណ្តារាជធានី-ខេត្ត អង្គភាពរងអធិការកិច្ច កន្លងមក, និង៤.បញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច លោកអគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងមន្ដ្រីរាជការទំាងអស់ នៃនាយកដ្ឋានអធិការកិច្ចទី៣ នៅទីស្ដីការក្រសួងអធិការកិច្ច៕