លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកំពត
លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកំពត
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិសរុប ៣៨៦ នាក់ (ស្ដ្រី ១៦៧ នាក់) ស្ថិតនៅសាលសាលាខេត្តកំពត រួមសហការជាមួយអាជ្ញាធរខេត្តកំពត ដែលមានឯកឧត្តម ពេញ ធារម្យ អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ក្នុងនោះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអធិការកិច្ចខេត្តកំពត អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង អភិបាលក្រុង និងកងកម្លាំងប្រដាប់អាវុធ។ ពិធីផ្សព្វផ្សាយច្បាប់នេះមានការយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ក្នុងនោះមានសំណួរសរុបដល់ទៅ ៣៥សំណួរ បន្ទាប់មកមានការឆ្លើយ និងបំភ្លឺជូនយ៉ាងក្បោះក្បាយគ្រប់សំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញមកពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងតំណាងស្នងការនគរបាលខេត្តកំពត។




















