លោកជំទាវ សុខ វិឡាយ ដឹកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោយអធិបតីភាព លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការទាំអស់នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា។

អត្ថបទទាក់ទង