ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងយុត្តិធម៌
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីសម្របសម្រួល និងពិភាក្សាលើការរៀបចំពិធីក្រុងពាលីជួសជុលព្រះវិហារ វត្តសារាវ័នតេជោ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចពិភាក្សានេះបានផ្តោតលើការសហការសម្របសម្រួលរវាងក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំពិធីការសាសនា ឱ្យប្រព្រឹត្តទៅប្រកបដោយរបៀបរៀបរយ ស័ក្តិសមតាមប្រពៃណីព្រះពុទ្ធសាសនា និងស្របតាមតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីឱ្យពិធីក្រុងពាលី និងការជួសជុលព្រះវិហារ វត្តសារាវ័នតេជោ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។
រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៕









