កិច្ចប្រជុំណែនាំគណៈប្រតិភូដែលត្រូវចុះធ្វេីអធិការកិច្ចតាមបណ្ដាខេត្ត ចំនួន៣ ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីប្ញទ្ធិ
រសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីប្ញទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំគណៈប្រតិភូដែលត្រូវចុះធ្វេីអធិការកិច្ចតាមបណ្ដាខេត្ត ចំនួន៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈប្រតិភូទាំង ៣ខេត្ត នាទីស្តីការក្រសួងអធិការកិច្ច៕