ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបណ្តុះបណ្តាលមន្ត្រីសិក្ខាកាមមកពីក្រសួងអធិការកិច្ច ក្រសួង/ស្ថាប័នផ្សេងៗចំនួន១៣ និងសាលារាជធានី-ខេត្តចំនួន៥ សរុបចំនួន៥០នាក់ នៅទីស្ដីការក្រសួង។
ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបណ្តុះបណ្តាលមន្ត្រីសិក្ខាកាមមកពីក្រសួងអធិការកិច្ច ក្រសួង/ស្ថាប័នផ្សេងៗចំនួន១៣ និងសាលារាជធានី-ខេត្តចំនួន៥ សរុបចំនួន៥០នាក់ នៅទីស្ដីការក្រសួង។ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល២សប្ដាហ៍នេះ គឺបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្តពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងជំនាញអធិការកិច្ច ដើម្បីធានាបាននូវគុណភាព តម្លាភាព និងអនុលោមភាពនៃច្បាប់ឱ្យកាន់តែប្រសើរឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦៕










