លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូអ្នកគ្រូ យុវជនសសយក កាកបាទក្រហម សិស្សានុសិស្ស អាជា្ញធរភូមិឃុំស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ២៨៩នាក់ (ស្រី ១២៦នាក់) ស្ថិតនៅសាលាស្រុកសេសាន

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូអ្នកគ្រូ យុវជនសសយក កាកបាទក្រហម សិស្សានុសិស្ស អាជា្ញធរភូមិឃុំស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ២៨៩នាក់ (ស្រី ១២៦នាក់) ស្ថិតនៅសាលាស្រុកសេសាន ដោយរួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ដែលមាន ឯកឧត្ដម ស៊ី សួន អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបទបញ្ញត្តិច្បាប់ចរាចរណ៍ និងជំរុញការគោរពច្បាប់ចរាចរណ៍ក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង