កិច្ចប្រជុំស្ដីអំពីផែនការសកម្មភាពឆ្នាំ២០២៤ រួមទាំងពិនិត្យវឌ្ឍភាពការងារ និងបញ្ហាផ្សេងៗ របស់នាយកដ្ឋានអធិការកិច្ចទី៣
ព្រឹកថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ចើញដឹកនំាកិច្ចប្រជុំស្ដីអំពីផែនការសកម្មភាពឆ្នាំ២០២៤ រួមជាមួយការពិនិត្យ ពិភាក្សា នូវវឌ្ឍនភាពការងារ និងបញ្ហាផ្សេងៗ របស់នាយកដ្ឋានអធិការកិច្ចទី៣ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច, លោកអគ្គនាយករងអធិការកិច្ច, ឯកឧត្តមប្រធាននាយកដ្ឋានអធិការកិច្ចទី៣ និងថ្នាក់ដឹកនាំមន្រី្ដរាជការទាំងអស់ នៃនាយកដ្ឋានអធិការកិច្ចទី៣ នៅទីស្ដីការក្រសួងអធិការកិច្ច។