ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង

|

ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង លោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀង និងជាតំណាង ឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្ទីរអធិការកិច្ចខេត្ត មន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបចំនួន ៣៣២នាក់ (ស្រី ១៨៥នាក់)។

នៅក្នុងអង្គវេទិកានេះ អង្គពិធីបានទទួលសំណូមពរជាលិខិតសរុបចំនួន ៣៦ករណី ហើយត្រូវបានធ្វើការឆ្លើយបំភ្លឺ និងដោះស្រាយបានចំនួន ១៥ករណី។ ក្នុងនោះ សំណូមពរចម្បងៗដែលត្រូវបានដោះស្រាយ រួមមាន៖ បញ្ហាផ្លូវថ្នល់ខូច និងការស្នើសុំកសាងផ្លូវថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ការស្នើសុំរថយន្តសង្គ្រោះបន្ទាន់ ការស្នើសុំអគារសិក្សាសម្រាប់សាលាបឋមសិក្សាវត្តដូង ការស្នើសុំផ្លូវបេតុង តបណ្តាញអគ្គិសនី និងបំពាក់អំពូលភ្លើងសូឡា ព្រមទាំងការស្នើសុំកែតម្រូវអក្ខរាវិរុទ្ធលើអត្តសញ្ញាណបណ្ណផងដែរ។

ខេត្តស្វាយរៀង៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង