លោកបណ្ឌិត សោម បូរ៉ាន់ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានផ្តល់កិត្តិយសអញ្ជើញជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច កាលពីថ្ងៃទី១២ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយផ្តោតលើ “ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច” និង “ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច”
លោកបណ្ឌិត សោម បូរ៉ាន់ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានផ្តល់កិត្តិយសអញ្ជើញជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច កាលពីថ្ងៃទី១២ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយផ្តោតលើ “ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច” និង “ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច” ដែលជាខ្លឹមសារគោលក្នុងការកំណត់អត្តសញ្ញាណ តួនាទី និងភារកិច្ចរបស់មន្ត្រីអធិការកិច្ច ឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលបានចូលរួមមកពីបណ្តាក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបាននូវចំណេះដឹង និងធាតុចូលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការងារអធិការកិច្ច ដើម្បីយកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។
រាជធានីភ្នំពេញ៖ ថ្ងៃទី១២ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦៕









