ពិធីបិទវគ្គ និងប្រគល់វិញ្ញាបត្របញ្ជាក់ការសិក្សា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» ដល់សិក្ខាកាមក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា ក្រោមអធិបតីភាព លោក Jahangir Inamdar

|

នាថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានអញ្ជើញដឹកនាំប្រតិភូនៃក្រសួងអធិការកិច្ច ចូលរួមពិធីបិទវគ្គ និងប្រគល់វិញ្ញាបត្របញ្ជាក់ការសិក្សា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» ដល់សិក្ខាកាមក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១៣-២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក Jahangir Inamdar នាយកជាន់ខ្ពស់ នៃមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាន និងសវនកម្ម (iCISA) សាធារណរដ្ឋឥណ្ឌា។

កម្មវិធីដ៏មានអត្ថន័យនេះ សម្របសម្រួលដោយលោក Rahul Kumar នាយកមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA)និងក្រុមការងារ នៃសាធារណរដ្ឋឥណ្ឌា ៕

អត្ថបទទាក់ទង